(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀនសូត្រនិងអនុវត្តស្មារតី សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយសង្កត់ធ្ងន់ថា ត្រូវយល់ដឹងយ៉ាងត្រឹមត្រូវនិងជំរុញយ៉ាងខ្លាំងក្លានូវការធ្វើទំនើបកម្មតាមបែបផែនចិន។

នៅថ្ងៃទី ៧ ខែកុម្ភៈ សិក្ខាសាលាស្តីពីការរៀនសូត្រនិងអនុវត្តគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping និងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នៃសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងកម្មាភិបាលនិងថ្នាក់ដឹកនាំថ្នាក់ខេត្តសំខាន់ៗអាណត្តិថ្មី បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសិក្ខាសាលាដោយបូកសរុបនិងអធិប្បាយយ៉ាងស៊ីជម្រៅ នូវទ្រឹស្តីនៃការធ្វើទំនើបកម្មតាមបែបផែនចិនថា នេះគឺជាការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីសំខាន់ៗ របស់បក្សនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងជាសមិទ្ធផលដ៏ធំនិងសំខាន់បំផុត នៃសង្គមនិយមបែបវិទ្យាសាស្ត្រ ។

ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាសមិទ្ធផលដ៏ធំ និងសំខាន់របស់បក្សកុម្មុយនីស្តចិនដែលបានដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ពុះពារឧបសគ្គគ្រប់បែបយ៉ាងនិងបង់តម្លៃយ៉ាងធំធេងក្នុងការស្វែងរក និងអនុវត្តជាក់ស្តែងរយៈពេលយូរ ដូច្នេះ យើងចាំបាច់ត្រូវថែរក្សាឱ្យបានល្អ ប្រកាន់ខ្ជាប់ជាប់និច្ច ក៏ដូចជាត្រួសត្រាយនិងធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន