(ប៉េកាំង)៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អណ្ណតិលើកទី២០បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការចាត់ចែងរៀបចំថ្មីចំពោះការក្តាប់ជាប់សិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍនាពេលអនាគតនៃប្រទេសចិន រួមមាន៖

*សេដ្ឋកិច្ចជាតិចិនដំណើការយ៉ាងល្អរលូន
ថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ ភ្ញៀវទេសចរលេងជិះស្គីតាមសួនកម្សាន្តក្រុងជីលីន។

*ពន្លឿនការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាដោយម្ចាស់ការ
ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ រថភ្លើងឆ្លាតវៃល្បឿនលឿនស៊េរី CR400BF-GZ នៃសញ្ញា Fuxing ដែលជារថភ្លើងកម្មសិទ្ធិបញ្ញាម្ចាស់ការរបស់ប្រទេសចិន បានបម្រើការងារក្នុងខេត្តហៃឡុងជាំង ដែលស្ថិតនៅភាគខាងឦសានប្រទេសចិន។ សីតុណ្ហភាពមធ្យមក្នុងខែមករារបស់ខេត្តហៃឡុងជាំងគឺ ២០ អង្សាសេក្រោមសូន្យ ។ នេះមានន័យថា រថភ្លើងស៊េរី Fuxing ដែលល្បឿនដំណើរដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងអាចបម្រើការនៅតំបន់រងាខ្លាំង ។

*គ្រប់ឧស្សាហកម្មអភិវឌ្ឍដោយប្រសិទ្ធិភាពខ្ពស់
ខែធ្នូ ឆ្នាំ២០២២ ពិព័រណ៌ពាណិជ្ជកម្មឌីជីថលពិភពលោកលើកទីមួយបានប្រារព្ធធ្វើឡើងនៅក្រុងហាងចូវប្រទេសចិន។

*ជំរុញឱ្យក្រុងនិងជនបទ ព្រមទាំងតំបន់គ្រប់គ្នាអភិវឌ្ឍដោយមានតុល្យាភាពនិងគ្រប់ជ្រុងជ្រោយ
ខែមករាឆ្នាំ២០២៣ ផ្សារណាត់ជនបទដែលមានប្រវត្តិសាស្ត្រជាងមួយរយឆ្នាំ នៃស្រុកហឺឡានភូមិភាគណីងស្យ៉ាមានដាក់លក់ទំនិញច្រើនយ៉ាង មនុស្សតំបន់ជុំវិញបាននាំគ្នាមកទិញទំនិញត្រៀមចូលឆ្នាំចិន។

*ជំរុញការបើកទូលាយនិងធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ
ប្រទេសចិននឹងបន្តជំរុញឱ្យគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាការកំណត់ នៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលប្រកបដោយការបើកទូលាយ មានលក្ខណៈចម្រុះនិងស្ថិរភាព។

ថ្ងៃទី២៩ខែមករាឆ្នាំ២០២៣ កំពង់ផែនាសាទថ្នាក់ជាតិចិនដែលស្ថិតនៅឃុំLiandaoខេត្តជាំងស៊ូម៉ាស៊ីនស្ទួចខ្នាតធំកំពុងមមាញឹក ធ្វើការតាមមាត់ឆ្នេរសមុទ្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន