(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិន ក្ដៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់បាឡុងរបស់ខ្លួន

២៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប៉ូឡូញ, នេះបើតាមទីប្រឹក្សាប្រធានាធិបតីប៉ូឡូញ

៣៖ នាយករដ្ឋមន្ត្រីជប៉ុន ដកតំណែងជំនួយការម្នាក់ ក្រោយការអត្ថាធិប្បាយរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

៤៖ លោក ម៉េដវេដេវ ព្រមានថាការបញ្ជូនអាវុធបន្ថែម មានន័យថាអ៊ុយក្រែននឹងត្រូវឆេះខ្ទេច

៥៖ ចិន ថារក្សាសិទ្ធិចាត់វិធានការដោះស្រាយទៅនឹងស្ថានភាពដូចគ្នា ក្រោយសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងរបស់ខ្លួន

៦៖ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា លោក ពូទីន បានសន្យាថា «នឹងមិនសម្លាប់ លោក ហ្សេលេនស្គី ទេ»