(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ថាសហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែនឡើយ

២៖ UPDATE: អ្នកស្លាប់កើនដល់ ៨៣នាក់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅប៉ាគីស្ថាន

៣៖ ប្រមុខអង្គការណាតូប្រកាសថា NATO នឹងបន្តពង្រឹងភាពជាដៃគូបន្ថែមទៀតជាមួយជប៉ុន កំលុងដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ

៤៖ អតីតប្រធានាធិបតីប្រេស៉ីល លោក Bolsonaro ស្នើសុំទិដ្ឋាការទេសចរណ៍ ដើម្បីបន្តស្នាក់នៅសហរដ្ឋអាមេរិក

៥៖ មេដឹកនាំប្រេស៉ីល និងអាល្លឺម៉ង់ មានយោបល់ផ្ទុយគ្នា លើជំហរគាំទ្រអ៊ុយក្រែន

៦៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក-កូរ៉េខាងត្បូង ប្តេជ្ញាបង្កើនការធ្វើសមយុទ្ធយោធានិងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់កូរ៉េខាងជើង