(កៀវ)៖ អ៊ុយក្រែនបានស្នើសុំអាល្លឺម៉ង់ នូវជំនួយនាវាប្រយុទ្ធមុជទឹក Submarine ជាបន្ថែមទៀត បើ ទោះបីជារដ្ឋាភិបាលក្រុងប៊ែ័រឡាំង បានបដិសេធមិនផ្តល់យន្តហោះប្រយុទ្ធក៏ដោយ។ នៅជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោក ចូបៃដិន បានបដិសេធថា សេតវិមាននឹងមិនផ្តល់ យន្តហោះ F-16 ដល់អ៊ុយក្រែននោះផងដែរ។ តើសម្តីបដិសេធទាំងនេះ នឹងអាចបញ្ឈប់អ៊ុយ ក្រែនមិនឱ្យសុំទៀតដែរឬយ៉ាងណា?

ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងមិនប្រគល់យន្តហោះ F-16 ទៅឱ្យប្រទេសអ៊ុយក្រែនទេ។ ការបញ្ជាក់នេះបានធ្វើនៅថ្ងៃចន្ទ ទី៣០ម ខែករា ឆ្នាំ២០២៣ ក្នុងពេលដែលលោកកំពុងដើរទៅកាន់វិមានស។

ចម្លើយបញ្ជាក់របស់ប្រធានាធិបតីអាមេរិកបែបនេះ បានធ្វើឡើងក្នុងរង្វង់ពេលដែលមានការជម្រុញសា ជាថ្មីរបស់មន្ត្រីក្រសួងការពារជាតិអាមេរិក ដើម្បីការផ្តល់យន្តហោះប្រយុទ្ធ F-16 ដែលផលិត ដោយក្រុមហ៊ុន Lockheed Martin និងដែលជាយន្តហោះប្រើប្រាស់ដោយបណ្តាប្រទេសជា ច្រើនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកទើបបានសន្យាផ្តល់រថក្រោះ ទំនើប Abram M1 ចំនួន៣១គ្រឿង ដែលអាចនឹងបង្កើតមួយកងអនុសេនាធំរថក្រោះរបស់អ៊ុយ ក្រែនបាន…ប៉ុន្តែសំណើបន្តភ្លាមៗរបស់អ៊ុយក្រែនដែលចង់បានយន្តហោះប្រយុទ្ធ F-16 បន្ថែម ទៀតនេះ បាននាំឱ្យក្តីបារម្ភភាពកាន់តែពុះកញ្ជ្រោលខ្លាំងនៃសង្គ្រាមក្នុងទឹកដីអ៊ុយក្រែនដែល ឈានចូលដល់ថ្ងៃទី៣៤១ថ្ងៃ គិតត្រឹមថ្ងៃទី៣១មករាឆ្នាំ២០២៣។

មន្ត្រីទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានថ្លែងថា គេនឹងព្យា យាមពន្យល់ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ ដើម្បីនឹងបង្ហាញថាហេតុអ្វីបានជាគេត្រូវការ យន្តហោះប្រយុទ្ធ។ មន្ត្រីអ៊ុយក្រែនបានថ្លែងថា យន្តហោះប្រយុទ្ធនឹងជួយលើកទឹកចិត្តស្មារតី ប្រយុទ្ធក្លៀវក្លាដល់ទាហានអ៊ុយក្រែន ក្នុងការវាយប្រហារទាហានរុស្ស៊ី…និងថាយន្តហោះនឹង ជួយការពារដល់យានយន្តប្រយុទ្ធដែលប្រទេសលោកខាងលិច បានផ្តល់មកអ៊ុយក្រែន។ លោក Mykhailo Podolyak បានពន្យល់ថា យន្តហោះប្រយុទ្ធនឹងជួយកាត់បន្ថយករណីបាត់បង់ជីវិត កាត់បន្ថយការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន កាត់បន្ថយការគំរាមសន្តិសុខចំពោះទ្វីបអឺរ៉ុប និងប្រការនេះនឹងធ្វើឱ្យសង្គ្រាមមានតែក្នុងរង្វង់ប្រទេស…ហើយអ៊ុយក្រែន នឹងធ្វើកិច្ចការទាំងនោះបាន។

សហរដ្ឋអាមេរិក ធ្លាប់បានបដិសេធនឹងអ៊ុយក្រែនលើសំណើខ្លះកន្លងមក។ ចំណែកសម្តីបដិ សេធរបស់លោក ចូ បៃដិន​ ជុំវិញការមិនបញ្ជួនយន្តហោះប្រយុទ្ធ F-16 ទៅឱ្យអ៊ុយក្រែននេះ ត្រូវ គេរំពឹងថា នឹងអាចធ្វើឱ្យលោកប្រធានាធិបតីអាមេរិកផ្លាស់ប្តូរចិត្តវិញ ដោយសារតែសហរដ្ឋ អាមេរិកគ្មានជំរើសអ្វីក្រៅពីការចង់ឱ្យរុស្ស៊ីចាញ់សង្គ្រាមអ៊ុយក្រែននោះឡើយ។ ហើយដើម្បី ឱ្យរុស្ស៊ីចាញ់សង្គ្រាម គឺសហរដ្ឋអាមេរិក នឹងគ្មានជំរើសអ្វីក្រៅពីការបំពេញនូវតម្រូវចិត្តចង់ បានគ្រប់សព្វបែបយ៉ាងរបស់អ៊ុយក្រែននោះឡើយ។

សហរដ្ឋអាមេរិកតាំងពីការចាប់ផ្តើមដំបូងនោះមក បានបដិសេធមិនព្រមផ្តល់ អាវុធសម្រាប់ បាញ់វាយលុកលើគោលដៅយោធានោះដល់ទាហានអ៊ុយក្រែនឡើយ ក្រោមលេសបារម្ភថា សង្គ្រាមនឹងកាន់តែរាលដាលធំៗទៅ ប៉ុន្តែទីបំផុតនៅតែប្រគល់អាវុធដ៏មានឥទ្ធិពល ទាំង នោះឱ្យអ៊ុយក្រែនដូចជាអាវុធ HIMARS នោះជាដើម។ លោកប្រធានាធិបតី ចូបៃដិន ក្នុងពេល ដែលប្រកាសផ្តល់រថក្រោះ Abram M1 ចំនួន៣១គ្រឿង ដល់អ៊ុយក្រែនបានថ្លែងថា អ៊ុយក្រែន ពិតជាត្រូវការបង្កើនលទ្ធភាពខ្លាំងក្លារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ទាំងល្បិចកលប្រយុទ្ធនិងយុទ្ធ សាស្ត្រនៅលើសមរភូមិ ជាពិសេសក្នុងការត្រៀមធ្វើយុទ្ធនាការវាយលុកនិទាឃរដូវខាងមុខនេះ។ ដូច្នេះសម្តីបដិសេធរបស់លោកចូបៃដិន ត្រូវគេនិយាយថាជាសម្តីដែលនឹងអាចផ្លាស់ ប្តូរវិញនាពេលខាងមុខ ដើម្បីការជួយឱ្យអ៊ុយក្រែនឈ្នះសង្គ្រាមលើរុស្ស៊ី។
ប្រទេសអ៊ុយក្រែន ក្នុងពេលដែលមានការវាយប្រហាររបស់រុស្ស៊ីចាប់តាំងពីថ្ងៃទី២៤កុម្ភៈឆ្នាំ ២០២២នោះមក យន្តហោះប្រយុទ្ធដែលសេសសល់ពីអតីតសម័យសហភាពសូវៀត ត្រូវគេ រាយការណ៍ថា មានសេសសល់ប្រមាណ៦០គ្រឿង ប៉ុន្តែយន្តហោះចម្បាំងសេសសល់ទាំងនោះ គឺជាអាវុធប្រភេទមិនទាន់សម័យ ដូចជាយន្តហោះ MIG និង Sukhoi ជាដើម ចំណែក យន្តហោះខ្លះទៀត ក្រោយមកត្រូវបានបាញ់ទម្លាក់ដោយរុស្ស៊ីថែមទៀត។

បើទោះបីជាសហរដ្ឋអាមេរិកបានបដិសេធមិនព្រមផ្តល់យន្តហោះប្រយុទ្ធ F-16 ដល់អ៊ុយក្រែន ប៉ុន្តែប្រទេសជាសម្ព័ន្ធមិត្តខ្លះ បានបង្ហាញការចង់ប្រគល់យន្តហោះប្រយុទ្ធដល់ប្រទេសអ៊ុយក្រែន។ ប្រទេសទាំងនោះរួមមានបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ដែលគេមិនទាន់បញ្ចេញឈ្មោះ តួយ៉ាងដូចជាប្រទេសដាណាម៉ាក ហូឡង់ និង ប្រទេសបារាំងនោះជាដើម។ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ពាក់ព័ន្ធនឹងសំណើរបស់អ៊ុយក្រែនដែលចង់បានយន្តហោះប្រយុទ្ធនេះ នៅមិនទាន់បានបដិសេធភ្លាមៗដូចប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ។ មេ ដឹកនាំបារាំងបានថ្លែងបង្ហាញការបើកចំហរ ចំពោះការបញ្ជួនយន្តហោះចម្បាំងបារាំងទៅឱ្យ អ៊ុយក្រែន។ លោកម៉ាក្រុង ត្រូវកាសែត Independent បានដកស្រង់សម្តីដែលបញ្ជាក់ថា ការប្រគល់យន្ត ហោះបារាំងឱ្យទៅអ៊ុយក្រែនលុះត្រាណាតែអ៊ុយក្រែន នឹងទទួលយកលក្ខខណ្ឌខ្លះសិន មុន ពេលដែលបារាំងនឹងបញ្ជួនយន្តហោះប្រយុទ្ធរបស់ខ្លួនឱ្យទៅអ៊ុយក្រែន។ សេចក្តីរាយការណ៍ បង្ហាញថា លោក ម៉ាក្រុង នឹងជួបពិភាក្សារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ដែលបានធ្វើទស្សនកិច្ចក្នុងក្រុងប៉ារីសថ្ងៃទី៣១មករានេះ។

បារាំងកន្លងមកនេះ បានផ្តល់គ្រឿងសព្វាវុធយោធាមួយចំនួនដល់អ៊ុយក្រែនដើម្បីប្រយុទ្ធប្រ ឆាំងនឹងរុស្ស៊ី។ ជំនួយនៃឧបករណ៍យោធាបារាំងដល់អ៊ុយក្រែនរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស ប្រព័ន្ធអាវុធបាញ់រ៉ុក្កែត កាំភ្លើងត្បាល់ និងឧបករណ៍យោធាជាច្រើនទៀតដូច ជារថពាសដែកនិងយានយន្តប្រយុទ្ធជាច្រើន ប៉ុន្តែបារាំងនៅមិនទាន់បានបញ្ជូនរថក្រោះនិង ប្រភេទអាវុធធុនធ្ងន់តាមសំណើសុំរបស់អ៊ុយក្រែននោះឡើយ។

ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតក្នុងក្រុងឡាអេកាលពីថ្ងៃចន្ទដែលចង់ដឹងថា តើបារាំង នឹងបញ្ជួនយន្តហោះប្រយុទ្ធទៅឱ្យលោកហ្សេឡិនស្គីដែរឬទេ? លោកម៉ាក្រុងបានថ្លែងថា គ្មាន អ្វីនឹងត្រូវគេដកចេញនោះទេ ដរាបណាអ៊ុយក្រែននឹងគោរពតាមលក្ខខណ្ឌដែលតម្រូវឱ្យមានការអនុវត្ត។ ក្នុងចំណោមលក្ខខណ្ឌទាំងនោះគឺ ថាការប្រើប្រាស់អាវុធទាំងនោះមិនត្រូវឱ្យមាន ការបង្កើនភាពតានតឹងឬមិនត្រូវឱ្យប៉ះពាល់ដល់ទឹកដីរុស្ស៊ីឡើយ និងថា វាក៏នឹងមិនធ្វើឱ្យទន់ ខ្សោយនូវសមត្ថភាពរបស់កងកម្លាំងទាហានបារាំងនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកម៉ាក្រុងបានថ្លែងថា ប្រទេសអ៊ុយក្រែននៅមិនទាន់បានដាក់ ពាក្យស្នើសុំទាំងនោះជាផ្លូវការមកដល់ប្រទេសបារាំងនោះដែរ។

ប្រទេសនៃសម្ព័ន្ធមិត្តមុននេះបានព្យាយាមបដិសេធ មិនព្រមផ្តល់យន្តហោះដល់អ៊ុយក្រែន នោះទេដោយសារបារម្ភនឹងការសងសឹករបស់រុស្ស៊ី ប៉ុន្តែអ្វីៗស្រាប់បានផ្លាស់ប្តូរមកវិញបន្ទាប់ ពីមានប្រទេសខ្លះ បានសន្យាផ្តល់រថក្រោះដល់ប្រទេសអ៊ុយក្រែននោះ។ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់រថក្រោះ Leopard2 និងបើកភ្លើងសញ្ញាបៃតងដល់ប្រទេសជាសមាជិកអង្គការ ណាតូនានា ដែលប្រើប្រាស់រថក្រោះអាល្លឺម៉ង់នោះអាចប្រគល់រថក្រោះ Leopard2 នោះដល់អ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់បានបដិសេធជុំវិញសំណើរបស់អ៊ុយក្រែនលើ ការស្នើសុំយកយន្តហោះប្រយុទ្ធ។ អធិបការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងបញ្ជាក់ មកវិញថា អាល្លឺម៉ង់នឹងមិនបញ្ជួនយន្តហោះប្រយុទ្ធទៅឱ្យអ៊ុយក្រែននោះទេ។ លោកបាន ថ្លែង បន្តថា លោកមិនអាចផ្តល់នូវយោបល់ដែលនាំឱ្យសង្គ្រាមកាន់តែបន្តឆាបឆេះដោយសារតែ ការផ្តល់អាវុធនោះបានឡើយ។ ប៉ុន្តែគ្រាដែលអាល្លឺម៉ង់បដិសេធមិនព្រមផ្តល់យន្តហោះប្រយុទ្ធនោះ អនុរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Andrij Melnyk បានសរសេរក្នុង បណ្តាញសង្គមចង់ឱ្យអាល្លឺម៉ង់ផ្តល់នាវា មុជទឹកមកឱ្យអ៊ុយក្រែនថែមទៀត។ សំណើរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដែលចង់ បាននាវាមុជទឹកអាល្លឺម៉ង់ Submarines HDW Class 212A នេះ នៅមិនទាន់មានការឆ្លើយតប ណាមួយពីរដ្ឋាភិបាលអាល្លឺម៉ង់នោះឡើយ។

ប៉ុន្តែ ការស្នើរបស់អ៊ុយក្រែនរកអាវុធទំនើបៗកាន់តែច្រើនឡើង ពីប្រទេសនៃសមាជិកអង្គការ ណាតូដើម្បីវាយទប់ទល់នឹងប្រឆាំងរុស្ស៊ីនេះ បានធ្វើឱ្យមន្ត្រីនាំពាក្យវិមានក្រឹមឡាំងកាន់តែ ខឹងសម្បារជាខ្លាំង។ លោក Dmitry Peskov បានថ្លែង ថាជំនួយយោធារបស់អង្គការណាតូ ចំពោះ អ៊ុយក្រែន នឹងបង្កើននូវជម្លោះកាន់តែធំនិងកាន់ តែធ្ងន់ធ្ងរ។ លោក Dmitry Peskov បានសរ សេរក្នុងបណ្តាញសង្គមជាផ្លូវការថា ពេលនេះវាជាស្ថានការណ៍ទាល់ច្រកមិនអាច ដោះស្រាយបានឡើយ។ ស្ថានការណ៍នេះបាននាំទៅរកការកើនឡើងភាពតានតឹងកាន់តែ ខ្លាំង…វាបាននាំឲឱ្យអង្គការណាតូកាន់តែពាក់ព័ន្ធក្នុងជម្លោះខ្លាំងឡើងៗ ប៉ុន្តែរុស្ស៊ីនិយាយថា អ្វីដែលអង្គការណាតូបានធ្វើទាំងនេះ នឹងមិនអាចផ្លាស់ប្តូរអ្វីបាននូវដំណើររប​ស់ព្រឹត្តិការណ៍ ដែលកំពុងទៅមុខ និងមិនអាចជួយអ្វីបានឡើយដល់អ៊ុយក្រែនបានឡើយ។

ពាក់ព័ន្ធនឹងការស្នើរបស់អ៊ុយក្រែនជុំវិញការបំពាក់ឱ្យមានយន្តហោះប្រយុទ្ធរបស់ប្រទេសលោកខាងលិច ប្រទេសប៉ូឡូញត្រូវគេរាយការណ៍ថា បានបង្ហាញនូវការពេញចិត្តចង់ផ្តល់យន្តហោះ F-16 ច្រើនគ្រឿងដល់អ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកលោក ចូបៃដិន ជាមួយ នឹងសម្តីបដិសេធមិនផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែនក៏ពិតមែន ប៉ុន្តែលោកនឹងគ្រោះធ្វើ ទស្សនកិច្ចមកកាន់ប្រទេសប៉ូឡូញនាពេលខាងមុខនេះ។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែននឹង ឈានដល់រយៈពេលមួយឆ្នាំគត់នៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២៣ ក្នុងរង្វង់ដែលមានសេចក្តីរាយ ការណ៍ ការគ្រោងធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកមកទ្វីបអឺរ៉ុបដែលជាដំណើរ​ទស្សនកិច្ចលើកទឹកចិត្តដល់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានថ្លែងថា អ៊ុយក្រែនដែលទទួលបានចម្លើយ No នាពេលនេះ គង់នឹងត្រូវបានកែជាចម្លើយ Yes មកវិញ នៅក្នុងការឆ្លើយតបក្នុងពេលណាមួយជាចុងក្រោយនោះ៕