(ប៉េកាំង)៖ អ្នកយកព័ត៌មានបានទទួលដំណឹងពីគយក្រុង Hangzhou ប្រទេសចិនឱ្យដឹងថា ចាប់តាំងពី"កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់" (RCEP) បានចូលជាធរមានអស់រយៈពេលជាងមួយឆ្នាំមក គយក្រុង Hangzhou បានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៃ RCEP សរុបចំនួន ៥២៨០០ ច្បាប់ សម្រាប់សហគ្រាសចំនួន ២៣៤៦ នៅក្នុងតំបន់ ដែលមានទំហំ ១៩៨៤៥ លានយាន់ប្រាក់ចិន បានជួយសហគ្រាសឱ្យទទួលបានផលប្រយោជន៍ពីការនាំចូលចំនួន ១២០៤លានយាន់ និងកាត់បន្ថយពន្ធប្រហែល ២១៧ លានយាន់សម្រាប់ការនាំចេញនាំចូលទំនិញរបស់ខេត្ត Zhejiang។

ការនាំចេញផលិតផលពិសេសរបស់ខេត្ត Zhejiang ជាច្រើនទៅកាន់ប្រទេស RCEP បានកើនឡើងយ៉ាងខ្លាំង។ ផ្សិតដែលអាចបរិភោគបានគឺជាឧស្សាហកម្មកសិកម្មធំទីបួនរបស់ខេត្ត Zhejiang ភាគច្រើនគឺត្រូវបាននាំចេញទៅកាន់ប្រទេស RCEP ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម។ នាពេលបច្ចុប្បន្ន ប្រទេសជប៉ុនបានកាត់បន្ថយពន្ធពីរលើកមកហើយ សម្រាប់ការនាំចូលផ្សិតដែលអាចបរិភោគបានក្រោម RCEP ដោយកាត់បន្ថយអត្រាពន្ធពី ៩% មកនៅត្រឹម ៧,៤%៕

វិទ្យុមិត្តភាពកម្ពុជាចិន