(កៀវ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៊ីកំពុងរៀបចំផែនការអូសបន្លាយយុទ្ធនាការវាយប្រហារ ដោយយន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់ ដើម្បីចង់ធ្វើឲ្យអ៊ុយក្រែនអស់ខ្យល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២២។

តាមរយៈសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងមានព័ត៌មានថារុស្ស៊ីកំពុងរៀបចំផែនការអូសបន្លាយពេលវាយប្រហារដោយប្រើយន្តហោះដ្រូន Shahed។ ទីក្រុងមូស្គូ ប្រហែលជាចង់ធ្វើឲ្យកងកម្លាំងប្រជាជន ប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះដ្រូន ក៏ដូចជាកម្លាំងរបស់យើងចុះខ្សោយ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «អ៊ុយក្រែនត្រូវតែ ធ្វើសកម្មភាព និងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពួកភេរវករបរាជ័យ ដូចគោលបំណងផ្សេងទៀតរបស់ពួកគេដែលបានបរាជ័យកន្លងមកនោះ»

គួរបញ្ជាក់ថា យោធាអ៊ុយក្រែនប្រចាំតំបន់ខាងកើតនៃប្រទេស បានអះអាងផងដែរថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ Shahed ចំនួន ៩គ្រឿង នៅលើដែនអាកាសនៃតំបន់ ឌីនីប្រូប៉េត្រូវស្កិ៍ (Dnipropetrovsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅព្រឹកព្រលឹមថ្ងៃចន្ទសប្តាហ៍នេះ៕