(ប៉េកាំង)៖ ថ្ងៃទី៥ ខែធ្នូ តាមម៉ោងក្នុងតំបន់ សិក្ខាសាលានៃប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិននិងអារ៉ាបក្រោមប្រធាបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗ ជាង៣០ក្នុងប្រទេសអារ៉ាប់បានរៀបចំធ្វើ ដោយជោគជ័យនៅទីក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។

ឥស្សរជនជាង១០០រូប រួមមានមន្ត្រីរដ្ឋាភិបាល អ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ តំណាងនៃអង្គការពាក់ព័ន្ធដែលមកពី ប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អាល់ហ្សេរី ប៉ាឡេស្ទីន និងយេម៉ែន និងឯកអគ្គរដ្ឋទូតចិន ទទួលបន្ទុកកិច្ចការវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ នៃក្រសួងការបរទេសចិនបានផ្លាស់ប្តូរមតិយោបល់ និងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅស្តីពីបញ្ហា ដូចជាដំណើរថ្មីរបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងកាលានុវត្តភាពថ្មីរបស់ប្រទេសអារ៉ាប់ សារសំខាន់នៃការជំរុញកសាងសហគមន៍រួមវាសនា រវាងប្រទេសចិននិងអារ៉ាប់ តើប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិននិងអារ៉ាប់ គួរធ្វើយ៉ាងម៉េចអាចជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអារ៉ាប់ ឱ្យវិវឌ្ឍទៅមុខតាមទិសដៅកាន់តែល្អ។

ឥស្សរជនដែលអញ្ជើញចូលរួមសិក្ខាសាលានេះ បានសម្គាល់ឃើញថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់ ការអភិវឌ្ឍនៅពេលអនាគតរបស់ប្រទេសចិន ហើយនឹងផ្តល់ជាបទពិសោធន៍ និងមេរៀនសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសអារ៉ាប់ ការដែលប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិន និងអារ៉ាប់បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនឹងមានអំណោយផលដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសចិន និងអារ៉ាបថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន