(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំ មេដឹកនាំសេដ្ឋកិច្ច APEC ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ហើយអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសថៃ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping អញ្ជើញទៅកាន់ប្រទេសថៃក្នុងឋានៈជាប្រមុខរដ្ឋនៃប្រទេសចិន លោកបាននាំយកអំណោយរដ្ឋទៅឱ្យភាគីថៃ ដែលជាគំរូរថភ្លើងល្បឿនលឿនឈ្មោះថា «Fuxing»។

ក្នុងនាមជាគម្រោងសំខាន់នៃការសាងសង់ រួមគ្នារវាងចិន-ថៃនៃ «ខ្សែក្រវាត់ និងផ្លូវ» និងផ្លូវដែកល្បឿនលឿនស្តង់ដារដំបូង របស់ប្រទេសថៃ ផ្លូវដែកល្បឿនលឿនរវាងចិននិងថៃ គឺប្រើប្រាស់បច្ចេកវិទ្យាស្តង់ដាររបស់រទេះភ្លើងល្បឿនលឿន «Fuxing» ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃនេះ លោក Xi Jinping បានពិភាក្សាបន្ថែមទៀតអំពី ការពន្លឿនកិច្ចសហប្រតិបត្តិការផ្លូវដែក ល្បឿនលឿនត្រីភាគីរវាងចិន ឡាវនិងថៃ ជំរុញយ៉ាងសកម្មនូវ «គំនិតអភិវឌ្ឍន៍តភ្ជាប់ចិន-ឡាវ-ថៃ»។ នៅក្នុងគំនិតនេះ ដំណាក់កាលទីពីរនៃផ្លូវដែកល្បឿនលឿនចិន-ថៃ នឹងពង្រីកទៅទីក្រុង Nong Khai ដែលជាទីក្រុងពាណិជ្ជកម្មព្រំដែនដ៏សំខាន់ នៅភាគឦសានប្រទេសថៃ ដែលស្ថិតនៅត្រើយម្ខាងទន្លេពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកល្បឿនលឿនចិន-ឡាវ។ ផ្លូវដែកល្បឿនលឿនចិន-ឡាវ-ថៃ នឹងក្លាយជាសរសៃឈាមដ៏សំខាន់ ដែលជំរុញការអភិវឌ្ឍន៍នៃតំបន់ទាំងមូល។

ជាមួយនឹងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀត នៃហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ក៏បានឈានចូលគន្លងវិថីល្បឿនលឿនផងដែរ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិន និងថៃលើសពី១០០ ពាន់លានដុល្លារជាលើកដំបូង ដែលឈានដល់១៣១.២ ពាន់លានដុល្លារអាមេរិក កើនឡើង៣៣ ប្រៀបជាមួយគ្នាឆ្នាំ២០២០។ ក្រុមហ៊ុនរថយន្តចិនជាច្រើនបានបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រនៅក្នុង ប្រទេសថៃ ការបើកបររថយន្តអគ្គិសនីរបស់ចិន គឺជារឿងទាន់សម័យថ្មីសម្រាប់ប្រជាជនថៃជាច្រើន ការដឹកជញ្ជូនទំនិញដោយងាយស្រួល បានធ្វើឱ្យផលិតផលកសិផល អាចធានាល្អស្រស់ជាងមុន។ ធុរេន និងដូងក្រអូបថៃបានក្លាយជាផ្លែឈើពេញនិយម នៅក្នុងប្រទេសចិន យុវវ័យចិនបានចាប់ផ្តើមតាមដានមើលរឿងភាគថៃតាអនឡាញ។

ប្រទេសចិននិងប្រទេសថៃពីដើមមកជាអ្នកជិតខាងល្អ មិត្តល្អ សាច់ញាតិល្អ និងដៃគូល្អ ដោយសាររួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បានជាបច្ចុប្បន្ននេះ «ចិននិងថៃជាគ្រួសារតែមួយ» កាន់តែល្អនិងកាន់តែជិតស្និទ្ធជាងមុន៕

វិទ្យុមិត្តភាពកម្ពុជាចិន