(តូក្យូ)៖ សភាជប៉ុនបានអនុម័តថវិកាបន្ថែមចំនួន ២៨.៩២ពាន់ពាន់លានយ៉េន (២១៤ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងការពារផលប៉ះពាល់នៃការកើនឡើងអតិផរណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ជាផ្នែកមួយនៃកញ្ចប់សេដ្ឋកិច្ចដើម្បី ដោះស្រាយជាមួយនឹងការកើនឡើងនៃតម្លៃទំនិញ និងនិន្នាការសេដ្ឋកិច្ចធ្លាក់ចុះ ថវិកាត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៨ ខែតុលា។

ការកើនឡើងនៃតម្លៃទំនិញ ចំពេលអតិផរណាកើនឡើងក្នុងប្រទេស គឺជាការឈឺក្បាលសម្រាប់នាយករដ្ឋមន្ត្រី លោក Fumio Kishida ខណៈដែលអត្រានៃការគាំទ្រលោក ធ្លាក់កម្រិតទាបបំផុតចាប់តាំងពីគាត់បានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ 2021។

របាយការណ៍របស់រដ្ឋាភិបាលបាននិយាយថា តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសជប៉ុន បានកត់ត្រាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំក្នុងខែតុលា កើនឡើង ៣.៦% ធៀបកាលពីឆ្នាំមុន ដោយសារប្រាក់យ៉េនដែលធ្លាក់ចុះ ជំរុញឱ្យថ្លៃថាមពលកាន់តែខ្ពស់៕