(ប៉េកាំង) «យុគសម័យគឺជារបស់មនុស្សគ្រប់គ្នា មនុស្សគ្រប់គ្នាសុទ្ធតែជាសាក្សីនៃយុគសម័យថ្មី អ្នកបង្កើតយុគសម័យថ្មី និងអ្នកកសាងយុគសម័យថ្មី។ ឱ្យតែសាមគ្គីគ្នាយ៉ាងស្មោះនិងរួមគ្នាតស៊ូប្រឹងប្រែង គ្មានកម្លាំងណាមួយអាចរារាំងជំហានរបស់ ប្រជាជនចិនក្នុងការសម្រេចក្តីសុបិន»។ ពលករនិងអ្នកតស៊ូរាប់មិនអស់បានចងចាំការផ្តាំផ្ញើ របស់លោកអគ្គលេខាធិការស៊ីជីនភីង តស៊ូប្រឹងប្រែងដើម្បីពន្លឿនកសាង ប្រទេសខ្លាំងខាងផលិតកម្ម ប្រទេសខ្លាំងខាងគុណភាព ប្រទេសខ្លាំងខាងអវកាស ប្រទេសខ្លាំងឌីជីថល់។

«ចំណងជើងការងារបស់លោកគឺប្រភេទណា?» «រដ្ឋបានដាក់ចេញគោលនយោបាយពិសេស ខ្ញុំបានត្រូវជ្រើសរើសជាអ្នកបច្ចេកទេសថ្នាក់ពិសេស និងវិស្វករជាន់ខ្ពស់។ គោលនយោបាយរបស់បក្សបានធ្វើឱ្យ ពលករដែលបញ្ចប់ការសិក្សាពីវិទ្យាល័យអាជីពក៏មានផ្លូវចេញល្អដែរ។» «ប្រាក់ខែយ៉ាងម៉េចដែរ?»
«ល្អណាស់ មានថ្នាក់ដូចគ្នានឹងកម្មាភិបាលជាន់កណ្តាលនៃក្រុមហ៊ុន។» នៅក្នុងការពិភាក្សានៃគណៈប្រតិភូតំណាងរាស្ត្រសភា ភូមិភាគក្វាំងស៊ីនៃសមាជកបក្សកុម្មុយនីស្តចិន លោក ស៊ី ជីនភីង បានសំណេះសំណាលជាមួយ លោក ចឹង មិញជី ដែលមកពីក្រុមសាជីវកម្មរថយន្តក្វាំងស៊ី។ លោក ចឹង បានធំធាត់ឡើងពីកូនសិស្សអ្នក Fitter ទៅជាជាងពូកែ ខណៈពេលដែលប្រទេសចិនអភិវឌ្ឍ ទៅជាប្រទេសធំខាងផលតិកម្ម និងវិវឌ្ឍទៅកាន់ប្រទេសខ្លាំងខាងផលតិកម្ម។

ពីមុន ពួកគេរៀនសូត្រពីអ្នកដទៃ រុះរើគ្រឿនបន្លាស់បរទេសដើម្បីសិក្សាស្រាវជ្រាវ ,បច្ចុប្បន្ន អ្នកឈានមុនកាលនោះរុះរើ គ្រឿងបន្លាស់របស់ពួកគេដើម្បីសិក្សាស្រាវជ្រាវ។ ពីមុននៅកំពងផែគឺមនុស្សអូសទាញ ឥឡូវទីណាណាសុទ្ធសឹងជាកុងទើន័រ ដែលបញ្ជាដោយវៃឆ្លាត។ លោកស៊ីជីនភីងក៏បានរំលឹកថា ពីមុនលោកដឹកនាំគណៈប្រតិភូទៅសិក្សា ការអភិវឌ្ឍឧស្សាហកម្មនៅបរទេស។ រាប់ឆ្នាំកន្លងផុតទៅ ផលិតផលចិនបានលក់នៅទូទាំងពិភពលោក។

លោក ស៊ី ជីនភីង បានមានប្រសាសន៍ថា មិនអាចមើលងាយកម្មករឧស្សាហកម្មទេ ត្រូវមើលការរួមចំណែកជាក់ស្តែង! ឱ្យតែមនុស្សដែលរួមចំណែក្នុងការកសាង ប្រទេសខ្លាំងសង្គមនិយម ដែលមានលក្ខណៈពិសេសចិន សុទ្ធតែគួរឱ្យគោរព។ យើងត្រូវពិចារណាថាតើត្រូវបណ្តុះបណ្តាលពួកគេ និងពង្រីកតួនាទីរបស់ពួកគេយ៉ាងដូចម្តេច នេះគឺសំខាន់ណាស់។
នៅតាមផ្លូវតស៊ូប្រឹងប្រែង ពលករជួរមុខច្រើនរាប់មិនអស់ដូចលោក ចឹង មិញជី បានចងចាំការផ្តេផ្តាំរបស់ លោកអគ្គលេខាធិការ ស៊ី ជីនភីង ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន ក្នុងដំណើរដ៏មហិមានៃការសម្រេចក្តីសុបិនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន