(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ហ្សេលេនស្គី ប្រាប់ឱ្យកងទ័ព និងប្រជាជនអ៊ុយក្រែនត្រៀមខ្លួន សម្រាប់ការវាយប្រហារបន្ថែមពីរុស្ស៉ី

២៖ អ៉ីតាលី ប្រកាស «ភាពអាសន្ន» នៅលើកោះ Ischia ក្រោយគ្រោះរអិលបាក់ដីសម្លាប់មនុស្ស ៧នាក់

៣៖ បាតុករ និងប៉ូលិស ប៉ះទង្គិចគ្នាក្នុងទីក្រុងសៀងហៃ នៅចំពោះមុខការផ្ទុះបាតុកម្មតវ៉ាដ៏កម្រ ក្នុងប្រទេសចិន

៤៖ ឧត្ដមសេនីយ៍កងទ័ពអវកាសអាមេរិក ថាចិនកំពុងបង្កការគំរាមកំហែងដល់ ឧត្ដមភាពរបស់សហរដ្ឋអាមេរិក នៅទីអវកាស

៥៖ វិមានក្រឹមឡាំងចេញមុខការពារ សម្ពន្ធភាពសន្តិសុខ CSTO ក្រោយមានការរិះគន់ពីអាមេនី ដែលជាសមាជិក

៦៖ អវកាសយានិកចិនបីរូបគឺលោក Fei Junlong លោក Deng Qingmin និងលោក Zhang Lu នឹងបំពេញភារកិច្ចហោះហើរ តាមរយៈយានអវកាសផ្ទុកមនុស្ស Shenzhou-15