(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្ស នៃប្រទេសចិនបានឱ្យដឹងថា ឆ្លងតាមរយៈការសិក្សានិងសម្រេចចិត្តរបស់អគ្គបញ្ជាការដ្ឋាន នៃភារកិច្ចហោះហើរក្នុងដំណាក់កាលកសាងស្ថានីយអវកាស អវកាសយានិកបីរូបគឺលោក Fei Junlong លោក Deng Qingmin និងលោក Zhang Lu នឹងបំពេញភារកិច្ចហោះហើរ តាមរយៈយានអវកាស Shen zhou-15 ដោយមានលោក Fei Junlong ជាប្រធាន។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ អវកាសយានិកចិនបីរូបជួបជាមួយអ្នកសារព័ត៌មានចិន និងអន្តរជាតិនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ប្រទេសចិន ព្រមនឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្ស នៃប្រទេសចិនបានឱ្យដឹងទៀតថា យានអវកាសShen zhou-15 នឹងត្រូវបាញ់បង្ហោះនៅវេលា២៣និង៨នាទី ថ្ងៃទី២៩ ខែវិច្ឆិកានេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន