(សិង្ហបុរី)៖ សិង្ហបុរីបានបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,២៩០នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២,១៦២,៩៦៣នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៉ិនហួ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាល ក្នុងចំណោមករណីថ្មីខាងលើនេះ មានសរុបចំនួន ១៤៤ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះ ១៣ ករណីធ្ងន់ធ្ងរ។

ប៉ុន្តែគ្មានការស្លាប់ថ្មីដោយសារកូវីដ-១៩ ត្រូវបានគេរាយការណ៍នោះទេនៅថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរគឺនៅត្រឹមចំនួន ១,៧០២នាក់៕