(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ថ្មីចំនួន៤២៧នាក់ នៅថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន ១៤៧នាក់ គិតចាប់ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មា Xinhua នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ករណីថ្មីទាំងអស់ត្រូវបានចម្លងក្នុងស្រុក។ បូកបន្ថែមការឆ្លងថ្មីបានធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១១,៥១៤,១៧៤នាក់។ ដោយឡែកមិនមានអ្នកស្លាប់នោះទេ ក្នុងរបាយការណ៍នៅថ្ងៃសៅរ៍នេះទេ ដោយចំនួនអ្នកស្លាប់សរុបមានចំនួន ៤៣,១៧០នាក់។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,៦០៨,០៥៩នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕