(បាកដាដ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនកងកំលាំងពិសេសបន្ថែមទៀត ដើម្បីពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ាក់ និងទប់ស្កាត់នូវអ្វីដែលខ្លួននិយាយថា ជាការជ្រៀតចូលេពីក្រុមប្រឆាំងឃឺដ។ ​នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ឧត្តមសេនីយ៍ Mohammad Pakpour ប្រធានកងកម្លាំងជើងគោក នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា អង្គភាពរថពាសដែក និងកងកម្លាំងពិសេសេត្រូវបានដាក់ពង្រាយ ទៅកាន់ខេត្តភាគខាងលិច និងភាគពាយ័ព្យ ដើម្បីពង្រឹងសន្តិសុខព្រំដែនដែលមានស្រាប់។

ការដាក់ពង្រាយនេះមានគោលបំណងទប់ស្កាត់ការជ្រៀតចូល និងការរត់ពន្ធអាវុធនៅភាគខាងជើង ដោយក្រុមប្រឆាំងឃឺដដែលនិរទេសខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលទីក្រុងតេអេរ៉ង់អះអាងថា កំពុងរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ​ការ​អះអាង​ខាងលើអ៊ីរ៉ង់​មិន​បាន​ផ្តល់​ភស្តុតាង​ណា​មួយ​ដើម្បី​គាំទ្រ​វា​ទេ។

គួរបញ្ជាក់ថា អ៊ីរ៉ង់មានមូលដ្ឋានយោធាជាច្រើននៅជិតព្រំដែនអ៊ីរ៉ាក់ ជាកន្លែងដែលកងទ័ពបានផ្តាល់ប្តូរឈរជើងនៅទីនោះជាច្រើនទសវត្សរ៍មកហើយ៕