(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៥៧៤ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃសុក្រនេះ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥១៣,៧៤៧នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧០នាក់៕