(ប៉េកាំង)៖ មហាសន្និបាតអវកាសចិនឆ្នាំ២០២២ កំពុងបើកធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិន អ្នកសារព័ត៌មានបានទទួលដំណឹងពីមហាសន្និបាតថា រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មីប្រើសម្រាប់ដឹកមនុស្ស ទៅកាន់ភពព្រះចន្ទរបស់ប្រទេសចិន នឹងបញ្ចប់ការស្រាវជ្រាវនិងផលិត នៅមុនឆ្នាំ២០៣០ ឯការស្រាវជ្រាវ និងផលិតរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ក៏បានទទួលសមិទ្ធផលជាដំណាក់កាលផងដែរ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា អង្កត់ផ្ចិតនៃតួរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់មានដល់ទៅ១០.៦ម៉ែត្រ កម្ពស់១១០ម៉ែត្រ សមត្ថភាពដឹកជញ្ជូនតាមគន្លងតារាវិថីទាប ប្រហែលលើសពី១៥០តោន សមត្ថភាពផ្ទេរពីគន្លងតារាវិថីផែនដី ទៅភពព្រះចន្ទគឺលើសពី៥០តោន វាគឺជារ៉ុក្កែតមានសមត្ថភាពដឹកជញ្ជូនខ្លាំងបំផុត នៅថ្ងៃអនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន