(ប៉េកាំង)៖ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ឥស្សរជនជាច្រើនក្នុងសហគមន៍អន្តរជាតិ បានលើកមតិយោបល់ដ៏ត្រឹមត្រូវអំពីទំនាក់ទំនងចិន-អាមេរិក ដោយបានបញ្ជាក់ថា ការធ្វើកិច្ចសហប្រតិបត្តិការ នឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ឯការប្រឈមមុខដាក់គ្នានឹងធ្វើឱ្យភាគីទាំងពីរខាតបង់ វាគឺជាក្រឹត្យក្រមនៃការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកគួរតែផ្តោតលើ ការពង្រីកឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួន ជាជាងការវាយប្រហារប្រទេសចិន។ លើសពីនេះទៅទៀត នាពេលថ្មីៗនេះលោកស្រីGeorgieva អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ និងលោក Goldberg សេដ្ឋវិទូនៃធនាគារពិភពលោក ព្រមទាំងឥស្សរជនជាច្រើនរូបទៀត បានអំពាវនាវឱ្យសហរដ្ឋអាមេរិកគិតពិចារណាឡើងវិញ ពីការធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន