(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ UPDATE: មនុស្សស្លាប់ នៅក្នុងគ្រោះរញ្ជួយដីវាយប្រហារឥណ្ឌូណេស៉ី កើនដល់ ១៦២នាក់

២៖ ចិន៖ អគ្គិភ័យឆេះរោងចក្រ ក្នុងទីក្រុង Anyang ផ្ដាច់ជីវិតមនុស្ស ៣៦នាក់ និង ២នាក់បាត់ខ្លួន

៣៖ WHO ព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ ប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ក្នុងរដូវរងាឆ្នាំនេះ

៤៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Harris ធ្វើទស្សនកិច្ចនៅដែនកោះហ្វីលីពីន ក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូង

៥៖​ ប្រព័ន្ធការពារមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងត្បូង ទទួលជោគជ័យជាលើកដំបូង ក្នុងការធ្វើតេស្តបាញ់កម្ទេចគោលដៅ

៦៖ ព្រះមហាក្សត្រម៉ាឡេស៉ី នឹងជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្នុងវិបត្តិក្រោយការបោះឆ្នោត

">