(មូស្គូ)៖ ប្រធានាធិបតី​រុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះបានត្រួតពិនិត្យការដាក់ដំណើការនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរថ្មី ខណៈដែលរុស្ស៊ីជំរុញឱ្យអភិវឌ្ឍតំបន់អាក់ទិក និងស្វែងរកទីផ្សារថាមពលថ្មី ចំពេលមានទណ្ឌកម្មលើអ៊ុយក្រែន។ នេះបើយោងតាមការចេញការចេញផ្សាយដោយ ទីភ្នាក់ងារសារពព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្នុងពិធីសម្ពោធនាវាបំបែកទឹកកក Yakutia ក្នុងទីក្រុង St. Petersburg លោក ពូទីន បាននិយាយថា នាវាទាំងនោះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី។

មេដឹកនាំវិមានក្រឹមឡាំងបានសន្យាថា នឹងអភិវឌ្ឍនាវាបំបែកដើរដោយនុយក្លេអ៊ែរ ទោះបីជាមានការលំបាកក្នុងសេដ្ឋកិច្ច និងផលិតកម្មរបស់រុស្ស៊ីនាពេលបច្ចុប្បន្ន ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។

លោកពូទីនបាននិយាយថា «យើងនឹងបង្កើនសមត្ថភាពនៃកងនាវាបំបែកទឹកកកនុយក្លេអ៊ែររបស់យើង...នេះ​គួរ​តែ​សម្រេច​បាន​ដោយ​ប្រើ​ឧបករណ៍ និង​គ្រឿង​បន្លាស់ក្នុង​ស្រុក»

នាវានេះត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុខ្លាំងនៅតំបន់ Far North។ វាមានប្រវែង ១៧៣ម៉ែត្រ និងអាចបុកបំបែកទឹកកកដែលមានកម្រាស់រហូតដល់២.៨ម៉ែត្រ។

មេដឹកនាំរុស្ស៊ីបាននិយាយថា កប៉ាល់ទាំងនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ដើម្បីពង្រឹងឋានៈរបស់រុស្ស៊ីជាមហាអំណាចអាក់ទិក។

លោក ពូ ទីន ក៏បានសង្កត់ធ្ងន់ម្តងទៀតអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ អ្វីដែលគេហៅថា ផ្លូវសមុទ្រខាងជើង ដែលអនុញ្ញាតឱ្យកប៉ាល់ទៅដល់កំពង់ផែអាស៊ីលឿនជាង១៥ថ្ងៃតាមប្រឡាយស៊ុយអេ៕