(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក Elon Musk អនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ ត្រឡប់មកប្រើ Twitter ឡើងវិញ

២៖ អ៊ុយក្រែន អះអាងថាសម្លាប់កងទ័ពរុស្ស៉ី ៦០នាក់ ក្នុងការវាយប្រហារដោយកាំភ្លើងធំ

៣៖ លោក ស៊ូណាក់ ថាចក្រភពអង់គ្លេស នឹងគាំទ្រទីក្រុងកៀវ រហូតដល់អ៊ុយក្រែនទទួលបានជ័យជម្នះ

៤៖ វិមានប្រធានាធិបតីអ៊ុយក្រែន៖ ជំរុញឱ្យចរចាជាមួយរុស្ស៉ី ហាក់មានន័យថាស្នើឱ្យអ៊ុយក្រែនសុំចុះចាញ់

៥៖ តួកគី បើកការវាយប្រហារតាមផ្លូវអាកាស នៅស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកនឹងការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងអ៉ីស្ដង់ប៊ូល

៦៖ ចិន ថាខ្លួនបើកចំហ ចំពោះកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងវេទិកាសន្តិសុខមួយ នៅកម្ពុជា