(ប៉េកាំង)៖ យប់ថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន និងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn នៅព្រះបរមរាជវាំងបាងកក។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ឆ្នាំនៃការដែលចិន និងថៃបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីចិន មានឆន្ទៈរួមជាមួយភាគីថៃ បន្តផ្សព្វផ្សាយចំណងមិត្តភាពពិសេសដែលចិននិងថៃរាប់អានគ្នាជាគ្រួសារតែមួយ បង្កើតសហគមន៍វាសនារួមរវាងចិន និងថៃដើម្បីចារទំព័រថ្មី នៃទំនាក់ទំនងប្រទេសទាំងពីរ។

ភាគីចិនមានឆន្ទៈបន្តគាំទ្រគម្រោងមនុស្សធម៌នៃរាជវង្សានុវង្សថៃ ដូចជា «អ្នកស្ម័គ្រចិត្តរាជរង្សានុវង្ស» ជាដើម ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សធម៌រវាងប្រទេសទាំងពីរ ដូចជាវប្បធម៌ អប់រំ ទេសចរណ៍ជាដើម។ សូមចូលរួមសាទរភាគីថៃដែលបានរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការនៃ មេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដោយជោគជ័យ។

ព្រះបាទ Maha Vajiralongkorn មានព្រះបន្ទូលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Xi Jinping ប្រទេសចិនកាន់តែមានភាពរុងរឿងនិងវិបុលភាព។ ខ្ញុំធ្លាប់បំពេញ ទស្សនកិច្ចច្រើនលើកនៅប្រទេសចិន បានមើលឃើញដោយផ្ទាល់នូវទេសភាពស្អាតរបស់ចិននិងការវិវឌ្ឍរីកចម្រើនរបស់ចិន។ សង្ឃឹមថាមានឱកាសបំពេញទស្សនកិច្ច នៅចិនម្តងទៀត។ ភាគីថៃមានឆន្ទៈពង្រឹងចំណងសហប្រតិបត្តិការនិងមេត្រីភាពជាមួយចិនថែមមួយកម្រិតទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន