(ប៉េកាំង)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC លើកទី២៩ បានបើកធ្វើនៅក្រុងបាងកករបស់ប្រទេសថៃ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC លើកទី២៩ ដោយថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា « ការរួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីកសាងសហគមន៍វាសនារួមរបស់អាស៊ីប៉ាស៊ីហ្វិក»

លោក Xi Jinping បានលើកឡើងថា មានសុភាសិតមួយនៅប្រទេសថៃដែលថា «ដាំគ្រាប់ពូជអ្វីនឹងទទួលផលហ្នឹង»។ យើងបានរួមគ្នាសាបព្រួសគ្រាប់ពូជនៃទស្សនទានរបស់ក្រុង Putrajaya ដូច្នេះត្រូវដាំដុះដោយម៉ត់ចត់និងថែរក្សារួមគ្នា ដើម្បីពូនជ្រំផ្កានៃវិបុលភាពនៃការអភិវឌ្ឍរួមនៅអាស៊ីប៉ាស៊ីហ្វិក! លោក Xi Jinping បានលើកឡើងសុភាសិតថៃ ឃ្លានេះមានន័យជ្រាលជ្រៅយ៉ាងដូចម្ដេច?

គឺការទទួលបានលទ្ធផលជាផ្លែជាផ្កាអាស្រ័យទៅលើការពូនជ្រំដោយដីមានជីជាតិ ហើយការដាំដុះដីមានជីជាតិអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សមាជិកទាំងអស់នៃគ្រួសារអាស៊ីប៉ាស៊ីហ្វិក។ សុភាសិតថៃ «ដាំគ្រាប់ពូជអ្វីនឹងទទួលផលហ្នឹង» មានន័យស្រដៀងនឹងសុភាសិតចិនថា «បើដាំឪឡឹកនឹងបានផ្លែឪឡឹក បើដាំសណ្តែកនឹងបានសណ្តែក»។ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC បានអនុម័តទស្សនទានក្រុង Putrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព។

គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបតិតការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិកពិតជានឹងទទួលបាន លទ្ធផលជាផ្លែផ្កា និងបង្កើត «អច្ឆរិយៈអាស៊ីប៉ាស៊ីហ្វិក» ថ្មី។ ប្រទេសចិនក៏នឹងបន្តបញ្ជាក់តាមរយៈប្រតិបតិ្តជាក់ស្តែងថា៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន