(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៊ីចំនួន ០៤រូបពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទណ្ឌកម្មទាំងនោះរួមមានទាំង ការដាក់លើសេដ្ឋីលោក Alexander Abramov និង លោក Alexander Frolov ដែលចក្រភពអង់គ្លេសបានពណ៌នាថា ជាសហការីរបស់ លោក Roman Abramovich ដែលជាខ្លួនគាត់ត្រូវបានគេដាក់ទណ្ឌកម្មកាលពីដើមឆ្នាំនេះ។

ការិយាល័យកិច្ចកាបរទេសរបស់អង់គ្លេសបាននិយាយថា អ្នកទាំងពីរត្រូវបានកំណត់គោលដៅ សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងឧស្សាហកម្មនិស្សារណកម្ម ដឹកជញ្ជូន និងសំណង់។

រដ្ឋមន្ត្រីការបរទេស លោក James Cleverley បាននិយាយថា «ថ្ងៃនេះយើងកំពុងដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៉ីចំនួន៤នាក់ទៀត ដែលពឹងផ្អែកលើលោក ពូទីន ដើម្បីទទួលបានអំណាច ហើយជាអ្នកផ្តល់ហិរញ្ញវត្ថុដល់ម៉ាស៊ីនយោធារបស់គាត់»

លោក Cleverley បានសង្កត់ធ្ងន់ថា «ដោយកំណត់គោលដៅបុគ្គលទាំងនេះ យើងកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើពូទីន ហើយនឹងបន្តធ្វើដូច្នេះរហូតដល់អ៊ុយក្រែនឈ្នះ»