(ប៉ារីស)៖ ក្នុងអំឡុងពេលការហៅទូរសព្ទរវាងប្រធានាធិបតីបារាំងលោក Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Zelensky មេដឹកនាំបារាំងបាននិយាយថា ប្រទេសរបស់លោកនឹងជួយអ៊ុយក្រែនឱ្យឆ្លងផុតរដូវរងា ខណៈប្រទេសនេះកំពុងជួបវិបត្តិថាមពល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតីបារាំងរូបនេះក៏បាននិយាយផងដែរថា ប្រទេសបារាំងនឹងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធទឹក និងថាមពល ដែលរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី។

ទន្ទឹមគ្នានេះ លោក Macron ក៏បានប្តេជ្ញាជំរុញការការពារប្រឆាំងដែនអាកាសរបស់អ៊ុយក្រែន និងបានយល់ព្រមធ្វើសន្និសីទអន្តរជាតិមួយ ដើម្បីគាំទ្រជនស៊ីវិលអ៊ុយក្រែនក្នុងរដូវរងាផងដែរ៕