(ប៉េកាំង)៖ តាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនឱ្យដឹងថា បន្ទាប់ពីបន្ទប់ពិសោធន៍ Mengtian នៃស្ថានីយអវកាសចិនត្រូវបានបង្ហោះឱ្យចូលក្នុងគន្លងតារាវិថីរួច ក៏បានតភ្ជាប់ជាមួយបន្ទប់ស្នូល Tianhe ដោយជោគជ័យកាលពីវេលាម៉ោង៤និង២៧នាទីនៅថ្ងៃទី១ ខែវិចិ្ឆកា ដែលដំណើរទាំងមូលប្រើអស់រយៈពេលប្រហែល១៣ម៉ោង។

បន្ទាប់មក បន្ទប់ពិសោធន៍ Mengtian បន្ទប់ស្នូល Tianhe និងបន្ទប់ពិសោធន៍ Wentian និងកកើតទៅជាស្ថានីយអវកាស ដែលមានសណ្ឋានដូចជាអក្សរ «T»៕

វិទ្យុមិត្តភាពកម្ពុជាចិន