(កៀវ)៖ ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារជំនួយបន្ថែម នេះបើយោងតាមសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

នៅពេលដែល លោក Biden ត្រូវបានគេរាយការណ៍ថា កំពុងប្រាប់លោក Zelensky ថាសហរដ្ឋអាមេរិកបានអនុម័តផ្តល់ជំនួយបន្ថែមនចំនួន ០១ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀង នៅពេលនោះមេដឹកនាំអ៊ុយក្រែន ក៏បានចាប់ផ្តើមរាយបញ្ជីអ្វីផ្សេងទៀតដែលប្រទេសរបស់គាត់ចង់បាន។

យោងតាមប្រភពដដែលនោះបានបញ្ជាក់ថា បន្ទាប់មកប្រធានាធិបតីអាមេរិក លោក Biden បានឆ្លើតតបថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន ដូច្នេះ លោក Zelensky អាចបង្ហាញការដឹងគុណបន្ថែមទៀត៕