(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៤១១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី៣១ ខែតុលា ឆ្នាំ២០២២។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៦០៣,២១២នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៦៣នាក់៕