(ប៉េកាំង)៖ ថ្ងៃទី២៦ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសហការរួម ជាមួយអគ្គកុងស៊ុលចិនប្រចាំនៅក្រុង Zanzibar និងក្រសួងព័ត៌មាន Zanzibar ប្រទេសតង់ហ្សានី បានបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ «ដំណើរថ្មី វាសនារួម» នៅក្រុង Zanzibar។

លោកស្រី Fatma Hamad Rajab លេខាធិការអចិន្ត្រៃយ៍នៃក្រសួងព័ត៌មាន យុវជន វប្បធម៌និងកីឡានៃរដ្ឋាភិបាលបដិវត្តន៍ Zanzibar បានវាយតម្លៃខ្ពង់ចំពោះសមិទ្ធិផលដ៏អស្ចារ្យ របស់បក្សកុម្មុយនីស្តចិនដែល ដឹកកនាំប្រជាជនចិនបានទទួលការសរសើរ និងសម្តែងការថ្លែងអំណូរគុណចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនផ្សព្វផ្សាយស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក្នុងពេលឆាប់ៗ។

លោកស្រីបានថ្លែងថា សកម្មភាពលើកនេះនឹងជួយប្រព័ន្ធសារព័ត៌មាន Zanzibar ឱ្យយល់ដឹងអំពីទស្សនវិជ្ជា និងយុទ្ធសាស្ត្រអភិបាលកិច្ច របស់បក្សកុម្មុយនីស្តចិន បានទាន់ពេលវេលា និងបង្កើតឱកាសដ៏ល្អដល់ ប្រព័ន្ធសារព័ត៌មាន Zanzibar ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងប្រទេសចិន ឱ្យបានត្រឹមត្រូវនិងជំរុញការផ្លាស់ប្តូរមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាង Zanzibar និងចិនលើគ្រប់វិស័យ៕

វិទ្យុមិត្តភាពកម្ពុជាចិន