(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្រោមប្រធានបទ «ដំណើរថ្មី រួមវាសនា» នៅប្រទេសអាស៊ានជាច្រើន ដូចជាតួកគី ឡាវ ហ្វីលីពីន នេប៉ាល់ជាដើម។ ឥស្សរជនដែលចូលរួមសកម្មភាព បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើ ប្រធានបទដូចជា «ការធ្វើទំនើបកម្មតាមបែបផែនចិន» «ខ្សែក្រវាត់និងផ្លូវ» «ដំណើរថ្មីរបស់ចិននិងអនាគត នៃពិភពលោក» ជាដើម។

លោក Hakan Okcal មន្ត្រីការទូតទួរគីបានថ្លែងថា៖ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក។ លោក SuKanh Bounyong អនុលេខាធិការបក្សប្រចាំនៅខេត្ត Luangphabang បានថ្លែងថា យល់ស្របកម្រិតខ្ពស់ចំពោះបេសកកម្មរបស់បក្សកុម្មុយនីស្តចិន។ លោក Herman Laurel ស្ថាបនិកនៃឃ្លាំងគំនិតការសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រហ្វីលីពីនប្រទេស BRICS បានថ្លែងថា ៖ ការអភិវឌ្ឍរបស់ចិននឹងនាំមកនូវភាពប្រាកដប្រជា និងស្ថិរភាពដល់ពិភពលោកទាំងមូល។

ប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួនជាង ១០០ មកពីបណ្តាប្រទេសអាស៊ី រួមទាំងទស្សនវដ្តីជាតិទួរគី 《Repubblica》 ទូរទស្សន៍ជាតិឡាវ និងក្រុមហ៊ុនផ្សព្វផ្សាយជាច្រើន ដូចជា ABS-CBN នៃប្រទេសហ្វីលីពីន និង GMA Media Group បានចាក់ផ្សាយផ្ទាល់និងរាយការណ៍អំពីសកម្មភាព «ដំណើរថ្មី រួមវាសនា» លើកនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន