(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មនុស្សជាង១៤០នាក់ស្លាប់ និង១៥០នាក់ រងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល នេះបើយោងតាមសារព័ត៌មាន ​AFP ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។

មន្ត្រីពន្លត់អគ្គិភ័យលោក Choi Seong-beom បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា «គិតត្រឹមម៉ោង៤ព្រឹកថ្ងៃនេះ មនុស្ស១៤៦ នាក់បានស្លាប់ និង១៥០នាក់បានរងរបួស»៕