(សិង្ហបុរី)៖ សិង្ហបុរីបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤,៦៣១ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,០៩៦,៥២០នាក់។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីខាងលើនេះ មាន៤,២៧៣នាក់ ជាករណីឆ្លងក្នុងស្រុក និង៣៥៨នាក់ជាករណីនាំចូល។

ក្រសួងបញ្ជាក់ថា អ្នកជំងឺ២នាក់បានការស្លាប់ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់១,៦៧៤នាក់៕