(ប៉េកាំង)៖ ព្រឹកថ្ងៃទី២៨ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅសារមន្ទីររំលឹកប្រឡាយទឹក Hongqiqu ក្រុង Anyang ខេត្ត Henan ប្រទេសចិន។ លោកបានលើកឡើងថា សារមន្ទីររំលឹកប្រឡាយទឹក Hongqiqu គឺជាវិមានរំលឹក ត្រូវយកស្មារតីប្រឡាយទឹក Hongqiqu ទៅអប់រំប្រជាជន ជាពិសេសយុវជនវ័យក្មេងទាំងឡាយ។

បើគ្មានការខិតខំតស៊ូ និងការលះបង់ញើសឈាមរហូតដល់អាយុជីវិតរបស់មនុស្សជំនាន់ចាស់ នោះក៏គ្មានជីវភាពរស់នៅដ៏សុភមង្គលសព្វថ្ងៃនេះដែរ យើងត្រូវតែ ចងចាំពួកគេជានិច្ច។ ក្រោយមក លោក Xi Jinping បានត្រួតពិនិត្យការដំណើរការនៃទ្វារបែកចែកទឹកនៃប្រឡាយទឹក Hongqiqu ហើយស្វែងយល់អំពីតួនាទី ដ៏សំខាន់នៃទ្វារបែងចែកទឹកក្នុងការផ្ទេរទឹក ប្រព័ន្ធធារាសាស្រ្ត និងការកែលម្អបរិស្ថានអេកូឡូស៊ីជាដើម។

រសៀលថ្ងៃទី២៨ ខែតុលា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសារមន្ទីរទីសំណល់ Yin ដែលស្ថិតនៅច្រាំងខាងជើងនិងខាងត្បូងនៃទន្លេ Huanhe ភាគពាយ័ព្យជាយក្រុង Anyang។ ទីសំណល់ Yin ជាទីសំណល់នៃរាជធានីដំបូងគេក្នុងចុងរាជវង្ស Shang ដែលមានឯកសារយោងនិងត្រូវបាននបញ្ជាក់ដោយ ការជីកកកាយខខាងបុរាណវិទ្យាក្នុងប្រវត្តិសាស្ត្រចិន។ លោក Xi Jinping បានដើរចូលក្នុងសារមន្ទីរទីសំណល់ Yin សង្កេតមើលដោយប្រុងប្រយ័ត្ននូវវត្ថុបុរាណ ដែលត្រូវបានជីកកកាយចេញ ដូចជាគ្រឿងសំរិទ្ធ គ្រឿងត្បូងថ្មយក់ សិលាចារិកឆ្អឹង Oracle ជាដើម។

បន្ទាប់មក លោក Xi Jinping បានអញ្ជើញទៅដល់សាលតាំងពិព័រណ៌រណ្តៅបញ្ចុះរទេះសេះ ដើម្បីពិនិត្យមើលសំណាកយានជំនិះសត្វ និងសំណល់ដងផ្លូវ នៃរាជវង្ស Shang។ លោកបានលើកឡើងថា ត្រូវបន្តយកចិត្តទុកដាក់និងពង្រឹងការងារបុរាណវិទ្យា បន្តធ្វើឱ្យស៊ីជម្រៅនូវគម្រោងរុករកប្រភពដើមនៃអរិយធម៌ចិន ត្រូវបន្តវេនឱ្យបានកាន់តែល្អនូវវប្បធម៌ប្រពៃណីចិនតាមរយៈការងារជីកកកាយវត្ថុបុរាណនិងការងារសិក្សាស្រាវជ្រាវនិងអភិរក្សវត្ថុបុរាណ៕