(វ៉ាស៊ីនតោន)៖ ការិយាល័យរបស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្តីលោកស្រីត្រូវបានគេវាយប្រហារដោយហិង្សា

បន្ទាប់ពីមានការវាយឆ្មក់ចូលក្នុងផ្ទះរបស់ពួកគេមួយខ្នង នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បានបន្តថា «អ្នកវាយប្រហារត្រូវបានឃុំខ្លួន ហើយមូលហេតុសម្រាប់ការវាយប្រហារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកឯ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ»