(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកខាងលិចកំពុងលេងល្បែង «គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់» លើអ៊ុយក្រែន ប៉ុន្តែថានៅទីបំផុតទៅ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅឯក្លឹបពិភាក្សា Valdai លោកពូទីនបាននិយាយថា លោកខាងលិចត្រូវបានខ្វាក់ភ្នែកដោយអាណានិគមនិយម ហើយកំពុងព្យាយាមគ្រប់គ្រងពិភពលោកទាំងមូល៕