(ប៉េកាំង)៖ ថ្ងៃទី២៦ ខែតុលា សកម្មភាពចាក់បញ្ចាំងនៅទ្វីបអាហ្វ្រីកនៃ «ទិវាខ្សែភាពយន្តចិន» បានដំណើរការជាផ្លូវការ។ តាមរយៈវេទិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗ និងស្ថាប័នក្រៅប្រទេសនៃទ្វីបអាហ្វ្រីក ភាពយន្តប្រធានបទពិសេស ភាពយន្តឯកសារពហុភាសា ស្តីពីភាពទាក់ទាញពិសេស នៃការធ្វើអភិបាលកិច្ចលក្ខណៈពិសេសចិន ក្នុងដំណើរថ្មីដូចជាកម្មវិធី «ការដឹកនាំ» «បកស្រាយពីរយៈពេល១០ឆ្នាំរបស់ចិន» «ការប្តេជ្ញាចិត្តដ៏អស្ចារ្យ» ជាដើម ជួបផ្ទាល់នឹងប្រិយមិត្តទស្សនិកជនអាហ្វ្រិកជាផ្លូវការ។

«ទិវាខ្សែភាពយន្តចិន» ជាសកម្មភាពចាក់បញ្ចាំងជាសកលដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងទេសចរណ៍ចិន។ ក្នុងរយៈពេល ៤ខែកន្លងមក ក្រុមហ៊ុនផ្សព្វផ្សាយ និងស្ថាប័ន្ធផលិតព័ត៌មានអន្តរជាតិជាង ៧០នៃប្រទេសជាង៤០ បានចូលរួមគាំទ្រសកម្មភាពនេះ។ ឆ្លៀតឱកាសសម្ពោធបើកសកម្មភាព នៅអាហ្វ្រិកលើកនេះ រដ្ឋមន្ត្រី អ្នកទទួលខុសត្រូវ មន្ត្រីការទូតជាច្រើន នៃបណ្តាប្រទេសអាស្វ្រិកក៏បានចូលរួមបង្ហាញពី ការជូនពរដ៏ល្អប្រពៃចំពោះ ចំណងមិត្តភាពរវាងអាហ្វ្រិកនិងចិន ក៏ដូចជាកោតសរសើរថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិន បានផ្តល់កាលានុវត្តភាពអភិវឌ្ឍថ្មីដល់សកលលោក។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា កាលពីខែមិថុនាឆ្នាំ២០២២នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ផ្តើមធ្វើសកម្មភាព «ទិវាខ្សែភាពយន្តចិន» ក្នុងគោលបំណងបង្ហាញពីរូបរាងប្រទេសចិន ក្នុងយុគសម័យថ្មីជូនទស្សនិកជនទូទាំងសកលលោក។ ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិបច្ចុប្បន្ន ដែលមានភាពស្មុគស្មាញហើយប្រែប្រួលយ៉ាងខ្លាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តផ្តោតលើការផ្តល់ស្ពាន នៃការផ្លាស់ប្តូរផ្នែកវប្បធម៌ជាមួយអន្តរជាតិ ខិតខំបង្ហាញពីទេសភាពស្អាតអស្ចារ្យ ដែលអរិយធម៌គ្រប់បែបលើសកលលោក ចុះសម្រុងគ្នាដោយសុខដុមរមនា។

លោក Bello Bouba Maigari រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេស Cameroon បានលើកឡើងថា ប្រធានាធិបតីប្រទេស Cameroon បានតាមដានយកចិត្តទុកដាក់ជាពិសេស លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ ខ្លឹមសារនៃរបាយការណ៍ការងាររបស់លោក Xi Jinping ស្តីពីការបង្កើនជំនឿចិត្តលើខ្លួនឯងខាងវប្បធម៌ ជំរុញឱ្យវប្បធម៌ចិនផ្សព្វផ្សាយដល់ សកលកាន់តែទូលំទូលាយ បានធ្វើឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ទិវាខ្សែភាពយន្តចិនជាសកម្មភាពជាសកល បានលើកទឹកចិត្តយុវជនទ្វីបអាហ្វ្រិក និងនាំមកនូវការបំផុសគំនិតនិងក្តីសង្ឃឹមដល់ពួកគេ។

លោក Kassim Loutfi រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសហភាព Comores បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានជះឥទ្ធិពលសំខាន់ចំពោះតំបន់ផ្សេងៗលើពិភពលោក ហើយទ្វីបអាហ្វ្រិកអាចរៀនសូត្រទទួលបានច្រើនពីក្នុងនោះ។ អ្វីដែលលោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើង បានធ្វើឱ្យប្រជាជនអាហ្វ្រិកមានចំណាប់អារម្មណ៍ ប្រហាក់ប្រហែលគ្នា។ ខ្សែភាពយន្តឯកសារនៃទិវាលើកនេះ បានបង្ហាញពីស្មារតីឈានទៅមុខយ៉ាងស្វិតស្វាញ របស់ប្រជាជាតិចិន។

សូមបញ្ជាក់ថា ការចាក់បញ្ចាំងនៅទ្វិបអាហ្វ្រីកនៃសកម្មភាព «ទិវាខ្សែភាពយន្តចិន» នឹងបន្តធ្វើរហូតដល់ខែធ្នូខាងមុខនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន