(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨២៦ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៦ ខែតុលា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ១ករណីបន្ថែមទៀតផងដែរ។

គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៩៨,៨៧៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៦០១,៩៣៥នាក់ និងស្លាប់សរុបចំនួន ៤៣,១៦២នាក់៕