(ប៉េកាំង)៖ លោក Xi Jinping ធ្លាប់បានជូនអំណោយជាច្រើនដល់ប្រជាជន។ តាមរយៈអំណោយរបស់លោក យើងអាចទទួលបានការយកចិត្តទុកដាក់ដ៏កក់ក្តៅ ការគិតគូរដោយស្មោះស្ម័គ្ររបស់លោកចំពោះប្រជាជន ទទួលបានទឹកចិត្តទូលាយនិងឥរិយាបថបរិយាប័ន្នរបស់លោក។

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ មេឃស្រឡះបន្ទាប់ពីព្រិលធ្លាក់ ភូមិ Gujiatai ដែលស្ថិតនៅទីកណ្តាលភ្នំ Taihang គ្របដណ្តប់ដោយព្រិលសស្គុស សីតុណ្ហភាពត្រជាក់ខ្លាំងមានក្រោមសូន្យ១០អង្សាសេ។ លោក Xi Jinping ចូលលេងផ្ទះអ្នកភូមិក្រីក្រ Gu Chenghu។ លោក Gu Chenghu បានរំលឹកឡើងវិញថា៖ លោកចាប់ដៃខ្ញុំ សួរយ៉ាងល្អិតល្អន់អំពីការប្រមូលផលក្នុងមួយឆ្នាំ តើស្បៀងគ្រប់គ្រាន់ទេ តើមានភួយសំឡីគ្រប់គ្រាន់ទេ តើមានធ្យូងថ្មសម្រាប់កម្តៅគ្រប់គ្រាន់ទេ តើទៅពេទ្យងាយស្រួលឬអត់?

ឆ្នាំថ្មីជិតនឹងមកដល់ លោក Xi Jinping បានបញ្ជូនសម្ភារៈសួរសុខទុក្ខ ដល់ប្រជាជនក្រីក្រនៅក្នុងភូមិ Gujiatai។ លោក Gu Chenghu ឃើញថា ខ្លួនទទួលបានអាវរងារធំមួយច្រើនជាងអ្នកផ្សេងទៀត។ គាត់ថា៖ «ក្រោយមកខ្ញុំទើបដឹងថានោះគឺ ព្រោះលោកអគ្គលេខាធិការមើលឃើញដៃអាវខ្ញុំរហែកហើយ ខ្លាចខ្ញុំអត់មានអាវប្តូរ បានជាផ្តាំឱ្យបុគ្គលិកអមដំណើរបន្ថែមជាពិសេស»

ដៃអាវមួយ អាវធំមួយ បានពាំនាំនូវការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះប្រជាជនក្រីក្រ។ លោកតែងថ្លែងថា៖ «យើងមុខជាត្រូវរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរ»។ ពេលសួរសុខទុក្ខប្រជាជនក្រីក្រ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនម្តងៗ លោក Xi Jinping តែងតែនឹងនាំមកអំណោយឆ្នាំថ្មី ជូនបងប្អូនអ្នកស្រុក ដើម្បីសម្តែងការជូនពរឆ្នាំថ្មី។ មុនបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០១២ លោកបាននាំអំណោយជាច្រើនឆ្លងកាត់ប្រជុំភ្នំទៅដល់ភូមិ Yuangudui ដែលមានរយៈកម្ពស់ ២៤៤០ ម៉ែត្រ ដើម្បីជូនពរឆ្នាំថ្មីដល់អ្នកភូមិទាំងឡាយ។ អ្នកភូមិ ៤៤៧ គ្រួសារមួយគ្រួសារទទួលបានមី ២ ថង់ ប្រេងឆា ២ធុង សាច់ជ្រូក១០គីឡូ ភួយសំឡី ១ ពាក្យទំនឹម ៤ ផ្ទាំង ស្ក១.៥គីឡូ គ្រាប់ផ្កាឈូករ័ត្ន ១.៥ គីឡូ។

នៅខែកុម្ភៈឆ្នាំ ២០១៦ មុនបុណ្យចូលឆ្នាំថ្មីចិន លោក Xi Jinping បានទៅដល់ភូមិ Liangjiahe ដែលលោកធ្លាប់ធ្វើការអស់រយៈពេល ៧ ឆ្នាំ ដើម្បីជូនអំណោយឆ្នាំថ្មី ដែលលោកចេញលុយទិញដោយខ្លួនឯង មានដូចជា៖ ម្សៅនំគាវ អង្ករ ប្រេងឆា សាច់ ពាក្យទំនឹមនិងគំនូរឆ្នាំថ្មីជាដើម ចែកជូនដល់គ្រប់គ្រួសារក្នុងភូមិ។

នាថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៦ លោកបានចុះត្រួតពិនិត្យការងារនៅភូមិ Shenshan លើភ្នំ Jinggang លើកនេះលោកក៏នាំមក នូវអំណោយឆ្នាំថ្មីដល់អ្នកភូមិដែរ។ លោកយាយ Zuo Xiufa បានរំលឹកទាំងស្នាមញញឹមថា៖ «ដើមឡើយលោកអគ្គលេខាធិការ គិតចង់ជូនកាតាបបីដល់ចៅរបស់ខ្ញុំ ខ្ញុំជម្រាបលោកថា ចៅប្រុសចៅស្រីខ្ញុំក៏មកចូលឆ្នាំដែរ លោកបាននិយាយភ្លាមថា អ៊ីចឹងថែមកាបូបពីរទៀត។ នឹកស្មានមិនដល់ថា ខ្ញុំហ៊ានទារកាដូពីលោកអគ្គលេខាធិការទេ»

នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ស្រុក Lushan ក្រុង Ya’an ខេត្ត Sichuan កើតមានគ្រោះរញ្ជួយដីកម្រិត ៧.០ វិចទ័រ។ មួយខែក្រោយ លោក Xi Jinping បានទៅសួរសុខទុក្ខប្រជាជនរងគ្រោះនៅទីនោះ។ នៅសាលាបឋមសិក្សាមួយ លោក Xi Jinping បានចូលរួមកិចច្ចប្រជុំថ្នាក់របស់សិស្ស។ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ឡើងនិយាយថាខ្លួនចង់ធ្វើជាអ្នកវិទ្យាសាស្រ្ត សាងសង់ផ្ទះដែលចេះហោះហើរ អ៊ីចឹងអាចជៀសផុតពីគ្រោះមហន្តរាយ។ លោកXi Jinping បានលើកទឹកចិត្តក្មេងៗឱ្យក្លាហានបង្កើតក្តីសុបិន។ មុនទិវាកុមារអន្តរជាតិ លោកបានផ្ញើអំណោយដូចជាសៀវភៅ កាតាបនិងប៊ិចជាដើម។

«សុបិនមានធូធារ សុបិនប្រទេសខ្លាំងក្លា សុបិនចិន និយាយជារួមគឺជាសុបិនសុភមង្គលរបស់ប្រជាជន»

វិទ្យុមិត្តភាពកម្ពុជាចិន