(បរទេស)៖ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា បាតុភូតសូរ្យគ្រាសមិនពេញលេញមួយ (Partial Solar Eclipse) ពោលគឺផ្ទៃព្រះអាទិត្យ មិនត្រូវបានកំបាំងទាំងស្រុង ដោយស្រមោលរបស់ព្រះចន្ទ បានកើតឡើង ប៉ុន្តែនៅប្រទេសកម្ពុជាយើង មិនអាចមើលឃើញនោះទេ។

ព្រឹត្តិការណ៍ខាងលើ អាចត្រូវបានមើលឃើញ ពីទ្វីបអឺរ៉ុបមួយភាគធំ ព្រមទាំងពីតំបន់មជ្ឈិមបូព៌ា, ភាគខាងជើងនៃទ្វីបអាហ្រ្វិក ក៏ដូចជាផ្នែកភាគកណ្តាលនិងខាងត្បូងនៃទ្វីបអាស៉ី។

ខាងក្រោមគឺជារូបភាពមួយចំនួន ដែលគេថតបានកំលុងបាតុភូតសូរ្យគ្រាសនោះ កាលពីថ្ងៃអង្គារ៖