(សិង្ហបុរី)៖ សិង្ហបុរីបាន បានកត់ត្រាពីករណីឆ្លងកូវីដ ១៩ ចំនួន ៦,៣៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២,០៥៩,៧០៩នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៉ិនហួ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ក្នុងចំណោមករណីថ្មីខាងលើនេះ មាន៥,៦៩៧នាក់ ជាករណីឆ្លងក្នុងស្រុក និង ២៥៤នាក់ជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី, មិនមានសេចក្តីរាយការណ៍ពីករណីស្លាប់ ដោយសារកូវីដ ១៩ នោះទេ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបរក្សាដដែល គឺចំនួន ១,៦៦០នាក់៕