(ហាណូយ)៖ វៀតណាមបានរាយការណ៍ពីការឆ្លង COVID-19 ថ្មីចំនួន ៤៧៥នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៉ិនហួ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាបូកបន្ថែមករណីថ្មីខាងលើនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១១,៤៩៦,៨២៩នាក់។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោុសារកូវីដ ១៩ មានចំនួន ៤៣,១៥៩នាក់។

ដោយឡែកអ្នកជំងឺចំនួន ២៧៧នាក់ បានជាសះស្បើយនៅថ្ងៃសៅរ៍ ត្ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១០,៦០០,៨៥៧នាក់៕