(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្ទីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ក្នុងជំនួយដ៏កម្រមួយស្តីពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

មន្ទីបញ្ចកោណ នៅថ្ងៃសុក្រសប្តាហ៍នេះ បានបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ថាតើ ជំនួបនេះត្រូវបានស្នើឡើងដោយរដ្ឋមន្រ្ទីការពារជាតិអាមេរិក ឬយ៉ាងណានោះទ ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការទាក់ទងគ្នាចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា ប្រធានបទស្តីពីសន្តិសុខអន្តរជាតិ រួមទាំងស្ថានភាពនៅអ៊ុយក្រែន ត្រូវបានលើកយកមកពិភាក្សា។ យ៉ាងនេះក្តីមានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែល ត្រូវបានបញ្ចេញឲ្យដឹង ក្រោយកិច្ចសន្ទនារវាងរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នេះជាការជួបគ្នាតាមទូរស័ព្ទជាលើកទីពីរ រវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងរដ្ឋមន្រ្ទីការពារជាតិរុស្ស៉ី ចាប់តាំងពីសង្រ្គាមអអ៊ុយក្រែនផ្ទុះឡើង។ កាលពីខែឧសភាកន្លងទៅ លោក អូស្ទីន បានជំរុញឲ្យទីក្រុងមូស្គូ អនុវត្តបទឈប់បាញ់ជាបន្ទាន់៕