(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេទាំង២ នៃរបស់ប្រទេសអូស្ត្រាលី កំពុងត្រៀមខ្លួនប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង នៅចុងសប្ដាហ៍នេះ ខណៈអាជ្ញាធរនៅថ្ងៃសុក្រនេះ បានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលអាចរងគ្រោះដោយសារទឹកជំនន់ គួរចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

បើតាមអាជ្ញាធរឧតុនិយមអូស្ត្រាលី ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតមាននៅរដ្ឋ New South Wales (NSW) ស្ថិតនៅភាគខាងកើត និងរដ្ឋ Victoria ស្ថិតនៅ ភាគខាងជើងនៃប្រទេស ដោយអាចនឹងធ្វើឱ្យកម្ពស់ទឹកភ្លៀង នៅតាមតំបន់ខ្លះឡើងដល់ ១០០មីលីម៉ែត្រ ដែលស្មើនឹងមួយភាគបួននៃកម្រិតទឹកភ្លៀង ប្រចាំឆ្នាំរបស់អូស្ត្រាលី។

គួរបញ្ជាក់ថា តំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្រ្តាលី បានរងគ្រោះដោយសារទឹកជំនន់ជាញឹកញាប់នៅក្នុងឆ្នាំនេះ ដោយកាលពីខែមីនាកន្លងទៅ ទឹកជំនន់ បានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែង ទៅកន្លែងមានសុវត្ថិភាព និងបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច១៣នាក់៕