(បាងកក)៖ អ្នកនាំពាក្យប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន២០នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅខេត្តភាគឦសាននៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។