(ប៉េកាំង)៖ ព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ពិធីបង្ហូតទង់ជាតិយ៉ាងឱឡារិកបានប្រារព្ធធ្វើនៅទីលាន Tian Anmen ក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ដើម្បីអបអរសាទរខួបទី៧៣ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអស់មានអ្នកក្រុងចំនួន២សែន១ម៉ឺន ៨ពាក់នាក់បានទៅទស្សនាពិធីបង្ហូតទង់ជាតិនៅទីលានTian Anmen នៅពេលព្រឹកព្រលឹម នេះក៏ជាកិច្ចចាប់ផ្តើមនៃវិស្សមកាលថ្ងៃបុណ្យជាតិ ដែលត្រូវគេហៅថាសប្តាហ៍មាសផងដែរ។

ក្នុងវិស្សមកាលថ្ងៃបុណ្យជាតិ វិថីតូចធំ សហគមន៍និងសួនច្បារនៃតំបន់នានារបស់ប្រទេសចិន សុទ្ធតែតុបតែងលំអដោយផ្កាគ្រប់ប្រភេទ ដែលរីកស្គុសស្គាយ ប្រជាជនចិនក៏នាំគ្នាចេញពីផ្ទះទៅដើរលេងកំសាន្ត ប្រកបដោយសប្បាយរីករាយនិងសិរីមង្គលនៅថ្ងៃបុណ្យជាតិ។

រីឯនៅកម្ពុជាដែលឆ្ងាយពីប្រទេសចិនរាប់ពាន់គីឡូម៉ែត្រវិញ ប្រជាជនក៏មានក្ដីសប្បាយរីករាយដែរ។ នៅថ្ងៃទី១ ខែតុលា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការដោយក្រុមហ៊ុនចិន និងជាគម្រោងរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង នេះជាផ្លូវល្បឿនលឿនទីមួយនៃប្រទេសកម្ពុជា។ ពេលមុននេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះវីដេអូឃ្លីបតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយផ្លូវល្បឿនលឿននេះ ទៅកាន់ប្រជាជនកម្ពុជា គ្រាន់តែក្នុងមួយថ្ងៃក៏មានប្រជាជនលើសពី១លាននាក់ បានចូលមើលវីដេអូនេះ។ ប្រជាពលដ្ឋកម្ពុជាជាច្រើនបាននាំគ្នាខនមិនថា កាលពីមុន គ្រាន់តែអាចមើលឃើញផ្លូវល្បឿនលឿនដ៏អស្ចារ្យ និងស្អាតនៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាយើងក៏មានដែរ!

និយាយចំពោះកម្ពុជា ការដាក់ឱ្យប្រើប្រាស់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានអត្ថន័យប្រកបដោយប្រវត្តិសាស្ត្រ ការនេះមិនគ្រាន់តែអាចផ្តល់ភាពងាយស្រួលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏មានសង្ឃឹមបន្ថែមឱកាសការងារលើសពី ១ម៉ឺនដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាជំរុញការវិនិយោគនិងការប្រើប្រាស់នៃបណ្តាខេត្តនៅតាមផ្លូវនេះ និងរំញោចការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនៃតំបន់ភាគនិរតីកម្ពុជា រហូតដល់កម្ពុជាទាំងមូលផងដែរ។ «ការដែលជូនត្រីទៅឱ្យគេ ក៏បង្រៀនឱ្យគេចេះចាប់ត្រី» ទស្សនៈអភិវឌ្ឍ បច្ចេកទេសសាងសង់និងរូបមន្តគ្រប់គ្រងរបស់ចិនជាដើម បាននាំមកនូវអំណោយផលជាច្រើនដល់កម្ពុជា ហើយក៏ធ្វើឱ្យប្រជាជនកម្ពុជាមានជំនឿចិត្តកាន់តែច្រើន ដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ។

មិនត្រឹមតែកម្ពុជាតែប៉ុណ្ណោះទេ បទពិសោធន៍របស់ការអភិវឌ្ឍចិន ក៏គួរឱ្យបណ្តាប្រទេសនានាលើពិភពលោក យកទៅសិក្សារៀនសូត្រសម្រាប់ស្វែងរកផ្លូវអភិវឌ្ឍ របស់ប្រទេសខ្លួនផងដែរ។ ក្នុងរយៈពេល៧៣ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនបានប្រែពីប្រទេសដ៏ក្រីក្រនិងអន់ថយ ក្លាយទៅជាប្រទេសមានកម្លាំងជាក់ស្តែងខ្លាំងក្លាបំផុតមួយ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលស័ក្តិសម នឹងការរស់នៅបំផុតនៅលើពិភពលោកផងដែរ។ ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្លាំងជាក់ស្តែងលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស កម្លាំងជាតិចម្រុះនិងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនបានកើនឡើងឥតឈប់ឈរ។ ប្រទេសចិនបាននិងកំពុងដើរដោយល្បឿនលឿន តាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព យុត្តិធម៌ និរន្តរភាពនិងសុវត្ថិភាពថែមទៀត។

ការអភិវឌ្ឍរបស់ចិនមិនឃ្លាតចេញពីពិភពលោក ការអភិវឌ្ឍរបស់ពិភពលោកក៏មិនអាចឃ្លាតពីប្រទេសចិនដែរ។ ទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលប្រទេសចិនបានលើកឡើងនោះ បានទទួលការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ហើយត្រូវបានដាក់បញ្ចូលក្នុងសេចកី្តសម្រេចចិត្ត របស់អង្គការសហប្រជាជាតិជាច្រើនលើកផងដែរ។ បច្ចុប្បន្ននេះ ការអភិវឌ្ឍសកលនិងសន្តិភាពនៅលើពិភពលោក បាននិងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានិងអស្ថិរភាពកាន់តែច្រើន ថែមទាំងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏នៅតែគំរាមកំហែងដល់អាយុជីវិត និងសុខភាពរបស់មនុស្សជាតិដដែល ដូច្នេះដើម្បីជំរុញការអភិវឌ្ឍសកលជានិរន្តរភាព និងទប់ទល់នឹងបញ្ហាសន្តិសុខលើពិភពលោកដែលពិបាកដោះស្រាយ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពី ការអភិវឌ្ឍសកលនិងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដោយទាន់ពេលវេលា ក្នុងន័យរួមចំណែកគម្រោងចិនលើ វិស័យការរៀបចំចាត់ចែង កិច្ចការអភិវឌ្ឍនិងសន្តិសុខដោយប្រើប្រាស់ចក្ខុវិស័យកាន់តែទូលាយ។

គំនិតផ្តួចផ្តើមដែលប្រទេសចិនបានលើកឡើងទាំងនេះ បានឆ្លើយតបយ៉ាងខ្លាំងនូវតម្រូវការជាបន្ទាន់ នៃបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលចង់ពន្លឿនការជំរុញការងើបឡើងវិញ សេដ្ឋកិច្ចបន្ទាប់ពីបញ្ចប់កូវីដ១៩ ការបង្កើនការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការប្រាស្រ័យទាក់ទងខាងគោលនយោបាយ ជាមួយប្រទេសចិន ព្រមនិងបង្កើតវេទិកាសហប្រតិបតិ្តការអភិវឌ្ឍន៍ និងយន្តការរយៈពេលវែង ប្រការទាំងនេះមិនត្រឹមតែអាចសម្រេចបាន នូវការបំពេញបន្ថែមឧត្តមភាពដល់គ្នាទៅវិញទៅមក និងចែករំលែកសមិទ្ធផលជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏អាចបំពេញបន្ថែមនូវកម្លាំងចលករ ដល់ការអភិវឌ្ឍជាសកលទៀតផង។

ដូចកម្ពុជាអ៊ីចឹងដែរ នៅលើពិភពលោក ប្រទេសជាច្រើនមានជំនឿចិត្តចំពោះអនាគតអភិវឌ្ឍន៍របស់ចិន ហើយរីករាយបង្កើតសហគមន៍រួមវាសនាតែមួយ ជាមួយប្រទេសចិន ដែលមានភាពកាន់តែស្អិតល្មួត។ នៅលើពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើ និងបម្រែបម្រួល ប្រទេសចិនកំពុងនាំមក នូវភាពប្រាកដប្រជាដ៏មានតម្លៃពន់ពេក។ «អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ» មិត្តភក្តិរបស់ប្រទេសចិនក៏នឹងកាន់តែច្រើនឡើងៗ ដែលបានប្រមូលផ្តុំទៅជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវររបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន