(តេហេរ៉ង់)៖ តំណាងរបស់អ៊ីរ៉ង់ប្រចាំអង្គការ OPEC បាននិយាយថា រដ្ឋមន្ត្រីមកពីបណ្តាប្រទេសនាំចេញប្រេង បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធលើការកាត់បន្ថយផលិតកម្មសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។

លោក Amir Hossein Zamaninia ទេសាភិបាលអង្គការ OPEC របស់អ៊ីរ៉ង់បានប្រាប់អ្នកសារព័ត៌មានថា អង្គការនេះបាន​សម្រេច​ចិត្ត​ កាត់​បន្ថយ​ទិន្នផល​ប្រេង​ចំនួន ២លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ខែ​វិច្ឆិកា​ខាងមុននេះទៅ៕