(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ BREAKING: កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន

២៖ លោក គីស៊ីដា ថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង ហោះរំលងជប៉ុន

៣៖ សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ក្រោមកញ្ចប់ជំនួយយោធាថ្មី ៦២៥លានដុល្លារ ឱ្យអ៊ុយក្រែន

៤៖ មន្ទីរបញ្ចកោណ៖ អ៊ុយក្រែន កំពុងស្ថិតលើផ្លូវឆ្ពោះទៅរក ការសម្រេចគោលដៅសំខាន់ៗ លើសមរភូមិសង្រ្គាម

៥៖ កូរ៉េខាងត្បូងអះអាងថា យន្តហោះយោធាចិនបានទន្ទ្រានចូល តំបន់ការពារអាកាសរបស់ខ្លួនសរុប ៧០លើក កាលពីឆ្នាំមុន

៦៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា មើគែល ឈ្នះពានរង្វាន់របស់ទីភ្នាក់ងារជនភៀសខ្លួន UN