(កៀវ)៖ សម្តេច Pope Francis បានថ្លែងអំពាវនាវទៅកាន់មេដឹកនាំទាំងពីរកាលពីថ្ងៃអាទិត្យថា​ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីរុស្ស៊ី លោក Vladimir Putin គួរតែប្រកាសបទឈប់បាញ់ ហើយត្រឡប់ទៅរកតុចរចាវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។

សម្តេចបាន​ព្រមាន​ថា ការ​កើនឡើង​បន្ថែម​ទៀត​អាច​ឈាន​ដល់​ ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ ដោយ​មាន​ផល​វិបាក​មហន្តរាយដល់ពិភពលោក។

សម្តេចប៉ាបបានពណ៌នាជម្លោះអ៊ុយក្រែននេះថាជា «របួសដ៏គួរឱ្យភ័យខ្លាច និងមិនអាចយល់បានចំពោះមនុស្សជាតិ»ដែលហាក់ដូចជាគ្មានទីបញ្ចប់ឡើយ៕