(ប៉េកាំង)៖ ពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី ៧ បានប្រារព្ធឡើងនៅភូមិភាគស្វយ័ត Xinjiang ប្រទេសចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ក្រោមប្រធានបទ «ការពិភាក្សាគ្នា ការរួមគ្នាកសាង ការចែករំលែកគ្នា កិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់អនាគត»

គិតរហូតមកដល់ពេលបច្ចុប្បន្ន ពិព័រណ៍នេះប្រមូលបានគម្រោងកិច្ចសន្យាចំនួន ៣៦៥ ក្នុងតម្លៃសរុបលើសពី ៩៦០ ប៊ីលានយាន់ប្រាក់ចិន ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ គម្រោងកិច្ចសន្យាដែលបានចុះហត្ថលេខាពាក់ព័ន្ធនឹង វិស័យជាច្រើន ដូចជាប្រេង និងឧស្ម័ន ធ្យូងថ្ម ធនធានរ៉ែ សារធាតុគីមីបៃតង ថាមពលថ្មី សម្ភារៈថ្មី ធារាសាស្រ្ត វារីអគ្គិសនី ព័ត៌មានឌីជីថល កសិកម្មទំនើប ចរាចរណ៍ទំនិញនិងការដឹកជញ្ជូនរបស់តំបន់ Xinjiang ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន